កិច្ចសន្យាមានសារៈសំខាន់ក្នុងជីវភាពរបស់មនុស្សម្នាក់ៗ ហើយពួកគេតែងតែបង្កើត និងប្រើប្រាស់កិច្ចសន្យាជារឿយៗក្នុងសកម្មភាពប្រចាំថ្ងៃ។ ដោយហេតុថាការបង្កើតកិច្ចសន្យាធ្វើឡើងដោយសំណើ និងស្វីការ ដែលកើតឡើងតាមរយៈការបង្ហាញឆន្ទៈរបស់ភាគីនៃកិច្ចសន្យា ដូចនេះវិការៈក្នុងការបង្ហាញឆន្ទៈ និងបញ្ហាមួយចំនួនអាចកើតឡើងដែលនាំឱ្យមានផលប៉ះពាល់ដល់ភាគី និងនាំឱ្យមានការលុបចោល និងមោឃៈភាពនៃកិច្ចសន្យា។ ហេតុដូច្នេះដើម្បីជៀសវៀងមានការរំលោភបំពានផលប្រយោជន៍របស់ភាគីណាមួយនៃកិច្ចសន្យា មនុស្សម្នាក់ៗគួរមានការយល់ដឹងអំពីការបង្កើតកិច្ចសន្យា និងបញ្ហាក្នុងការបង្កើត
កិច្ចសន្យា ព្រោះថាអានុភាពនៃកិច្ចសន្យាអាចកើតមាន ឬមិនកើតមាន និងចងកាតព្វកិច្ច ឬមិនចងកាត្វកិច្ច គឺអាស្រ័យលើកត្តាទាំងនេះ។
ពាក្យគន្លឹះ៖ កិច្ចសន្យា, សំណើ, ស្វីការ, វិការៈ, ការភាន់ច្រឡំ, ព័ត៌មានមិនពិត, ការរំលោភលើស្ថានភាព, ការគម្រាមកំហែង, ការកេងយកចំណេញហួសហេតុ, ឋបនីយផ្លូវចិត្ត និងការបង្ហាញឆន្ទៈមិនពិត។