7. Analyse de la Dualité Juridique au Cambodge / ការវិភាគអំពីប្រព័ន្ធទ្វិកនិយមនៅប្រទេសកម្ពុជា (French Article)

Madame la Présidente du jury, Mesdames et Messieurs membres du jury, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, En conclusion, Madame la Présidente, Medames et Messieurs member du jury,  *****

6. របបនៃការប្រកាសទោសនៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ៖ សំណុំរឿង០០២/០២ ប្រឆាំងនឹងខៀវ សំផន / The Sentencing Regime in International Criminal Law: Case 002/02 against Khieu Samphan (Khmer Article)

វិធានពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺថាជាផ្នែកនៃច្បាប់ទំនៀមទម្លាប់ ឬគោលការណ៍ទូទៅនៃច្បាប់ ដែលវាបង្ហាញនូវកិច្ចការពារមួយចំនួនដែលមិនអាចរកបាន ប្រសិនជាប្រៀបធៀបជាមួយច្បាប់ជាតិ។ បទដ្ឋានពាក់ព័ន្ធនឹងពិរុទ្ធភាពរបស់ជនជាប់ចោទ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ និងច្បាប់អន្តរជាតិបង្កើតឡើងនៅក្រោយសង្រ្គាមលើកលើកទី២ ដែលធ្វើឡើងដោយតុលាការពិសេសដូចជា តុលាការអន្តរជាតិនៅ Nuremberg និងទីក្រុងតូក្យូ ដោយបានបន្សល់ទុកនូវគោលការណ៍ណែនាំនៃការកាត់ទោសមួយចំនួន សម្រាប់យកមកអនុវត្តចំពោះករណីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ជាដើម។[1] ទំាងនេះគឺជាយុត្តិសាស្រ្ត ដែលក្រោយៗមកទៀតមានករណីសិក្សាពីរបបប្រកាសទោស ដោយសាលាក្តីពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី (ICTY) ប្រទេសរវ៉ាន់ដា (ICTR)  តុលាការអ.វ.ត.ក (ECCC) នៃប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនាថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២២ អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ហៅកាត់ថាអ.វ.ត.ក បានប្រកាសទោសចំពោះទណ្ឌិតឈ្មោះ ខៀវ សំផនក្នុងសំណុំរឿង ០០២/០២ ដែលបានបំបែកចេញពីសំណុំរឿង ០០២។1 តុលាការ​​ អ.វ.ត.ក បន្សល់ទុកនូវកេរតំណែលនីតិវិធី និងរបៀបនៃការប្រកាសទោស សម្រាប់ជាការសិក្សាស្រាវជ្រាវនាពេលអនាគត។2 ការស្រាវជ្រាវនេះ សិក្សាតែមួយផ្នែកនៃរបបប្រកាសទោស ដោយលើកពីប្រព័ន្ធនៃការប្រកាសទោស និងគោលការណ៍របស់វា ដែលទើបតែប្រកាសដោយសាលដីការរបស់តុលាការកំពូល អ.វ.ត.ក។របបនៃការប្រកាសទោសបានបង្កជាចម្ងល់ផ្នែកគតិយុត្តជាច្រើនជុំវិញ នៅក្នុងសាលដីកាទំាងពីររបស់ទណ្ឌិត​ខៀវសំផន ក្នុងសំណុំរឿង ០០២ /០១ និង០០២ /០២ ត្រង់របបប្រកាសទោសដោយការអនុវត្តបទល្មើសត្រួតគ្នា នៃទោសដាក់ពន្ធនាគារមួយជិវិត។…