9. សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស និងការទទួលខុសត្រូវប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក / Online Copyright: Comparing Crimes and Responsibilities of Internet Service Providers between Cambodia and the United States (Khmer Article)

ពាក្យចាស់លោកតែងពោលថា «ទីណាមានទឹក ទីនោះមានត្រី» ចុះបើទីណាមានបទល្មើសថ្មីទីនោះត្រូវតែមានច្បាប់។ ប្រយោគនេះ សរបញ្ជាក់អំពីទំនាក់ទំនងរវាងច្បាប់ និងបទល្មើស គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់គ្នាបានឡើយ ប្រៀបដូចជាទំនាក់ទំនងរវាងទឹក និងត្រីយ៉ាងដូច្នោះដែរ។ នៅក្នុងយុគសម័យបដិវដ្ដឧស្សាហកម្ម ៤.០ បទល្មើសមួយចំនួនត្រូវបានប្រែសណ្ឋានទៅជាទម្រង់ឌីជីថល ហើយបានរីករាលដាលពេញថ្នាលអ៊ីនធឺណិត។ ដោយសារអ៊ីនធឺណិតគ្មានព្រំដែន ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចរំលោភបំពានសិទ្ធិអ្នកនិពន្ធយ៉ាងងាយស្រួល ដោយគ្រាន់តែចុចទាញយក ចែករំលែក ឬបង្ហោះស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធត្រឹមមួយវិនាទីប៉ុណ្ណោះ។ យោងតាមស្ថានភាពនេះ ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការនូវការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ព្រោះពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើគ្រប់ប្រតិបត្តិការដែលប្រព្រឹត្តទៅនៅក្នុងបណ្ដាញសេវាកម្មរបស់ពួកគេ។ ហេតុដូចនេះ ដើម្បីកាត់បន្ថយការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញឱ្យនៅត្រឹមអប្បបរមា ច្បាប់ត្រូវដាក់ការទទួលខុសត្រូវដល់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត។ ការទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាមានទស្សនៈវិស័យក្នុងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត។[1] ប្រទេសកម្ពុជា គឺជាប្រទេសក្មេងខ្ចីនៅឡើយក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ ដោយឡែក ការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហាថ្មីទេនៅកម្ពុជា។ ដូចនេះ ដើម្បីសម្រេចបាននូវទស្សនៈវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងបទល្មើសនៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ យ៉ាងណាមិញ​  កង្វះនូវបទពិសោធន៍នៅក្នុងវិស័យនេះ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការរៀនសូត្របន្ថែមទៀតពីបណ្ដាប្រទេស ដែលអភិវឌ្ឍក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ជាពិសេស គឺសហរដ្ឋអាម៉េរិក ព្រោះជាប្រទេសដំបូងបំផុតដែលមានច្បាប់ក្នុងការកម្រិតការទទួលខុសត្រូវរបស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត នៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញនេះ។[2] អាស្រ័យហេតុនេះ ទើបកិច្ចការស្រាវជ្រាវនេះបានលើកយកប្រធានបទ «សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស…

8.នីតិវិធីនៃអង្គជំនុំជម្រះពិសេសតាមរយៈមាត្រា១៥ កថាខណ្ឌ២ នៃលក្ខន្តិកៈរបស់ តុលាការអន្តរជាតិនីតិសមុទ្រ៖ ករណីសិក្សាវិវាទព្រំដែនសមុទ្ររវាងប្រទេសហ្គាណា និង កូតឌីវ័រ / Special Chamber Procedure under Article 15, Paragraph 2 of the Rule of the International Tribunal for the Law of the Sea: A Case Study of the Maritime Boundary Dispute between Ghana and Ivory Coast (Khmer Article)

នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋភាគីវិវាទទាក់ទងនឹងព្រំដែនទឹក​ និងវិវាទពាក់ព័ន្ធដទៃទៀត  ស្ថិតនៅក្រោមកាតព្វកិច្ចការដោះស្រាយវិវាទដោយសន្តិវិធីក្រោមទម្រង់ផ្សេងៗគ្នានៅក្នុងច្បាប់អន្តរជាតិ។ វិវាទអន្តរជាតិទាំងអស់ មិនអាចអូស​បន្លាយបាននោះទេ ព្រោះថាវាអាចនាំមកភាពអន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព​ និងសន្តិសុខអន្តរជាតិ។ ជាក់ស្តែង ធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវបានទទួលស្គាល់ ថាជាវិធានអន្តរជាតិកំពូលមួយដ៏សំខាន់ ដែលបានដាក់ចេញនូវគោលការណ៍គ្រឹះ និងនីតិវិធីទូទៅស្តីពី យន្តការដោះស្រាយវិវាទដោយសន្តិវិធី។[1]​ មាត្រា ៣៣ នៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ បានផ្តល់ មធ្យោបាយដោះស្រាយវិវាទធំៗយ៉ាងហោចណាស់ពីរប្រភេទ ដែលមានដូចជាមធ្យោបាយការទូត និង មធ្យោបាយតាមរយៈយុត្តាធិការអន្តរជាតិ។[2]​ ដោយឡែក អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ (តទៅនេះហៅកាត់ថា អនុសញ្ញា UNCLOS) ក៏បានផ្តល់សិទ្ធិដល់គូភាគីក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទ ដែលខ្លូនយល់ថា​សម ស្របអនុលោមតាមមាត្រា២៨៧ នៃអនុសញ្ញា UNCLOS។[3] តុលាការអន្តរជាតិនីតិសមុទ្រ (តទៅនេះ ហៅកាត់ថាតុលាការ ITLOS) ជានីតិវិធី​ដំបូងដែលបានចែងតាមរយៈមាត្រា២៨៧ នៃអនុសញ្ញា UNCLOS ដែលបានផ្តល់ជាជម្រើសទៅដល់គូភាគីនៃអនុសញ្ញាទាក់ទងនឹងការប្រើប្រាស់យន្តការនៃការដោះស្រាយ ជម្លោះដែលខ្លួនពេញចិត្តដូចជាតុលាការអន្តរជាតិនីតិសមុទ្រ តុលាការយុត្តិធម៌អន្តរជាតិ មជ្ឈត្តការពិសេស នៃឧបសម្ព័ន្ធ៧ និងតុលាការមជ្ឈត្តការពិសេសនៃឧបសម្ព័ន្ធ៨។[4] ក្នុងករណីជ្រើសរើសតុលាការ ITLOS គូភាគីអាចជ្រើសរើស (ទី១) អង្គជំនុំជម្រះទូទៅដែលមាន សមាសភាពអង្គចៅក្រម ២១ រូប…