10. បច្ចុប្បន្នភាពគតិយុត្តកម្ពុជា ស្តីពីប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍ / Prakas of the Ministry of Posts and Telecommunications on the Quality of Telecommunication Services dated 19 July 2022 (Khmer Article)

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែលជាសេនាធិការ​របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន បានចេញ​ប្រកាស​លេខ​៨២ បទ.ប្រក ស្តីពី «គុណភាពសេវាទូរគមនាគមន៍»[1] ក្នុងគោលបំណងដើម្បី៖ ១. ធានាថាព័ត៌មានដែលផ្តល់ដោយប្រតិបត្តិករទូរគមនាគមន៍អំពីគុណភាពសេវាទូរគមនាគមន៍ មានភាពត្រឹមត្រូវ អាចទទួលយកបាន និងអាចប្រៀបធៀបគ្នាបាន។ ២. ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជម្រើស តម្លៃ និងគុណភាពសេវាទូរគមនាគមន៍ ដើម្បីជួយអ្នកប្រើប្រាស់ជ្រើសរើសប្រតិបត្តិករទូរគមនាគមន៍។ ៣. ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព ស្របតាមទឹកប្រាក់ដែលបានបង់។ ៤. ផ្តល់ព័ត៌មានដល់ប្រតិបត្តិករទូរគមនាគមន៍ ដើម្បីរៀបចំផែនការពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន។ ៥. ធានាថារបាយការណ៍នៃការវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដោយប្រតិបត្តិករទូរគមនាគមន៍ មានភាពត្រឹមត្រូវ ពេញលេញ និងតាមកាលវេលា។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលផ្ដល់សេវាទូរសព្ទអចល័ត (Fixed Wireless Loop Line – FWLL) សេវាទូរសព្ទចល័ត (Mobile Network Operator – MNO) និងសេវាអ៊ីនធឺណិតអចល័ត…