កថាមុខ​ព្រឹត្តិបត្រច្បាប់លេខ៤ / Foreword

អ្នកអានជាទីមេត្រី ខ្ញុំ​ពិត​ជាមាន​កិត្តិយស​ និង​សេចក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ ​ក្នុង​ការផ្តល់កថាមុខ​នេះ ​សម្រាប់​ព្រឹត្តិបត្រច្បាប់សាលាត្រាជូ​លេខ​ទី​បួន។ សមាគមសាលាត្រាជូ បានចាប់ផ្តើមពីចំណុចតូចមួយ ហើយបន្តិចម្តងៗ បានក្លាយខ្លួនជា ស្ថាប័នគោលមួយសម្រាប់ សហគមន៍អ្នកច្បាប់កម្ពុជា។ ព្រឹត្តិបត្រច្បាប់នេះគឺជា សក្ខីភាពដ៏ប្រសើរមួយ ដែលបង្ហាញអំពីភាពចាំបាច់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍ លទ្ធិផ្នែកច្បាប់នៅកម្ពុជា។ សមាគមសាលាត្រាជូ​ បាន និងកំពុងចូលរួមក្នុងការដឹកនាំចរន្តគោលគំនិត ដែលនឹងជះឥទ្ធិពល ទៅលើការពិចារណាស្វែងរកហេតុផលបែបថ្មីរបស់សហគមន៍អ្នកច្បាប់វ័យក្មេងកម្ពុជា តាមរយៈការលើកទឹកចិត្តឱ្យអ្នកជំនាញច្បាប់ ផ្សព្វផ្សាយគំនិត និងទស្សនៈលើទិដ្ឋភាពផ្សេងៗនៃប្រព័ន្ធច្បាប់កម្ពុជា។ ព្រឹត្តិបត្រច្បាប់នេះ នឹងជួយបំពេញបន្ថែមចន្លោះខ្វះខាតនៃលទ្ធិច្បាប់នៅកម្ពុជា ហើយជាបន្តបន្ទាប់ ព្រឹត្តិបត្រនេះនឹង ចូលរួមបង្កើនភាពចម្រុះនៃ ទស្សនៈច្បាប់របស់យើង ក៏ដូចជាពង្រឹងប្រព័ន្ធច្បាប់ទំនើបនៅកម្ពុជាផងដែរ។​ ក្រៅ​ពី​ការ​ចូលរួម​ផ្ទាល់របស់​ខ្ញុំ ខ្ញុំ​មានសេចក្តីសោមនស្ស​ជា​ខ្លាំង​ដែល​បាន​ឃើញ​អ្នក​និពន្ធជាច្រើនបានចូល​រួមក្នុង​ព្រឹត្តិបត្រច្បាប់​នេះ។ នេះជាកត្តាជំរុញ យ៉ាងខ្លាំង ដែលស្មេរបានតាំងចិត្ត ខិតខំប្រឹងប្រែង  និងពុះពារប្រកបដោយក្តីស្រឡាញ់ ក្នុងការនិពន្ធអត្ថបទលើប្រធានបទច្បាប់នានារាប់បញ្ជូលចាប់តាំងពីច្បាប់ក្នុងស្រុក រហូតដល់ច្បាប់អន្តរជាតិ។ ស្មេរទាំងអស់ គួរទទួលបានការកោតសរសើរសម្រាប់វិភាគទានទាំងនេះ។​ ខ្ញុំសង្ឃឹមថាស្មេរដទៃទៀតនឹងមកចូលរួមជាមួយ សមាគមសាលាត្រាជូ ក្នុងកិច្ចខិតខំប្រឹងប្រែង ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ដល់សាធារណជនឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រទេសកម្ពុជាអាចបន្តវឌ្ឍនភាព និងវិបុលភាពនៅក្នុងសង្គមនីតិរដ្ឋ។ ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស….

12. សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៖ ទិដ្ឋភាពទូទៅក្រោមច្បាប់អន្តរជាតិ / Russia – Ukraine War: An Overview Under International Law (Khmer Article)

បន្ទាប់ពីជោគជ័យនៃការដាក់ដំណើរការព្រឹត្តិបត្រលេខទី៣កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារអ្នកសម្របសម្រួល បានពិភាក្សា និងបានមូលមតិគ្នា ក្នុងការបញ្ជូលបច្ចុប្បន្នភាពពាក់ព័ន្ធនឹងច្បាប់អន្តរជាតិថ្មីមួយទៀតនៅក្នុងលេខទី៤ នេះ ដែលនឹងគ្របដណ្តប់ហេតុការណ៍សំខាន់ៗដែលបានកើតមាននៅក្នុងចន្លោះ ឆមាសទី២ ឆ្នាំ២០២២ និងត្រីមាសទី១ នៃឆ្នាំ២០២៣។ វាជាលើកដំបូងសម្រាប់ខ្ញុំ ក្នុងការទទួលយកការងារមួយនេះ ត្បិតវាមិនមែនជាអត្ថបទវិភាគស៊ីជម្រៅផ្នែកច្បាប់អន្តរជាតិ ហើយវារឹតតែមិនមែនជាអត្ថបទរបៀបជាសំណេររបស់អ្នកកាសែត ដែលរៀបរាប់តែពីព្រឹត្តន័យទូទៅនោះទេ។ ជាក់ស្ដែង គោលបំណងសំខាន់របស់បច្ចុប្បន្នភាពច្បាប់អន្តរជាតិនេះ គឺចង់ផ្តោតជាចម្បងក្នុងការផ្តល់ព័ត៌មានផ្នែកច្បាប់ទូទៅ ដែលមានសារៈប្រយោជន៍ជាមូលដ្ឋានក្នុងការស្រាវជ្រាវច្បាប់អន្តរជាតិ និងផ្នែកពាក់ព័ន្ធ។ «Ubi Societas ibi jus» «ទីណាមានសង្គម ទីនោះមានច្បាប់»។ ពាក្យទំនៀមឡាតាំងនេះ មាណអត្ថន័យថា៖ ច្បាប់អាចត្រូវបានរកឃើញនៅក្នុងគ្រប់ទម្រង់នៃសង្គម។ សង្គមជាតិ ដែលប្រមូលផ្តុំដោយបុគ្គល (រូបវន្តបុគ្គល និងនីតិបុគ្គល) មានច្បាប់ជាតិ។ ដូចគ្នានេះដែរ សង្គមអន្តរជាតិ ដែលប្រមូលផ្តុំដោយរដ្ឋ និងអង្គការអន្តរជាតិ មានច្បាប់អន្តរជាតិ​ជាមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់រៀបរយរបស់សង្គមដែលគ្មានឋានានុក្រមរវាងរដ្ឋ (សមភាពអធិបតេយ្យ) ។ សង្គមអន្តរជាតិប្រមូលផ្តុំដោយរដ្ឋអធិបតេយ្យ ជាសង្គមមួយដែលមានវិសេសភាព (បើប្រៀបធៀបជាមួយសង្គមជាតិ) ដោយសារអំណាចប្រមូលផ្តុំនឹងរដ្ឋ ហើយរដ្ឋជានីតិករផង ប្រតិបត្តិករផង និងអ្នកផ្តល់សមត្ថកិច្ចជូនតុលាការអន្តរជាតិផង។ ការតាមដានតថភាព ផ្សារភ្ជាប់ជាមួយការវិវត្តរបស់សង្គមអន្តរជាតិដែលមានលក្ខណៈពិសេសនេះ មានភាពចាំបាច់ណាស់ ដើម្បីអនុញ្ញាតអោយអ្នកស្រាវជ្រាវ និងវិជ្ជាជីវករ…

11. ការងារត្រៀមរៀបចំ និងសមិទ្ធផលនៃភាពជាប្រធានអាស៊ាន​របស់កម្ពុជាឆ្នាំ២០២២ / Preparatory Works and Achievements of Cambodia’s ASEAN Chairmanship 2022 (Khmer Article)

ក្នុងឆ្នាំ២០២១ និង​២០២២ មានព្រឹត្តិការណ៍ធំៗជាច្រើនបាន​កើតឡើង បន្ថែមលើ​​បញ្ហាប្រឈមដែលមាន​ស្រាប់​ហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បរិយាយថា ជា “ដុំ​ថ្មក្តៅ” ដូចជា វិបត្តិនយោបាយ​នៅមីយ៉ាន់ម៉ា ការឈ្លានពានរបស់រុស្ស៊ី​លើទឹកដីអ៊ុយក្រែន ភាពតានតឹង​នៅច្រកសមុទ្រតៃវ៉ាន់ជាដើម។យ៉ាងណាក្តី នេះគឺជាមោទនភាព​របស់កម្ពុជា ដែល​យើង​បាន​ឈានទៅបញ្ចប់​ការធ្វើ​ជាប្រធាន​របស់​ខ្លួនក្នុងឆ្នាំ​២០២២​​  ដោយ​បាន​បន្ថយកំដៅដុំ​ថ្មនោះមួយ​កម្រិត​ ដែល​ជាការ​ជួយ​លើក​មុខមាត់អាស៊ាន​ផង និងកម្ពុជាខ្លួនឯងផង។ ទាំងនេះគឺជាគំរូ​ជាក់ស្តែងនៃការទូត និងការដឹកនាំពហុភាគីនិយម​របស់អាស៊ាន ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​រួមដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដោយប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន។ អាស៊ាន និងដៃគូរបស់យើងបានទទួលជោគជ័យក្នុងការបង្ហាញពិភពលោកថា ពហុភាគីនិយមនៅតែជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ហាពិភពលោក។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងតាមរយៈដំណើរការអាស៊ាន យើងអាចគ្រប់គ្រងភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ កាន់តែប្រសើរជាងមុន ឬអាចរារាំងមិនឱ្យ​មានគ្រោះថ្នាក់កើតចេញពីការវិភាគខុស ក្នុងខណៈពេលដែលមានការកើនឡើងកម្តៅ និងភាពតានតឹង​ពីការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច និងសង្គ្រាមតំបន់ ក៏ដូចជាការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ។

10. បច្ចុប្បន្នភាពគតិយុត្តកម្ពុជា ស្តីពីប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍ / Prakas of the Ministry of Posts and Telecommunications on the Quality of Telecommunication Services dated 19 July 2022 (Khmer Article)

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែលជាសេនាធិការ​របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន បានចេញ​ប្រកាស​លេខ​៨២ បទ.ប្រក ស្តីពី «គុណភាពសេវាទូរគមនាគមន៍»[1] ក្នុងគោលបំណងដើម្បី៖ ១. ធានាថាព័ត៌មានដែលផ្តល់ដោយប្រតិបត្តិករទូរគមនាគមន៍អំពីគុណភាពសេវាទូរគមនាគមន៍ មានភាពត្រឹមត្រូវ អាចទទួលយកបាន និងអាចប្រៀបធៀបគ្នាបាន។ ២. ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជម្រើស តម្លៃ និងគុណភាពសេវាទូរគមនាគមន៍ ដើម្បីជួយអ្នកប្រើប្រាស់ជ្រើសរើសប្រតិបត្តិករទូរគមនាគមន៍។ ៣. ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព ស្របតាមទឹកប្រាក់ដែលបានបង់។ ៤. ផ្តល់ព័ត៌មានដល់ប្រតិបត្តិករទូរគមនាគមន៍ ដើម្បីរៀបចំផែនការពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន។ ៥. ធានាថារបាយការណ៍នៃការវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដោយប្រតិបត្តិករទូរគមនាគមន៍ មានភាពត្រឹមត្រូវ ពេញលេញ និងតាមកាលវេលា។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលផ្ដល់សេវាទូរសព្ទអចល័ត (Fixed Wireless Loop Line – FWLL) សេវាទូរសព្ទចល័ត (Mobile Network Operator – MNO) និងសេវាអ៊ីនធឺណិតអចល័ត…

9. សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស និងការទទួលខុសត្រូវប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក / Online Copyright: Comparing Crimes and Responsibilities of Internet Service Providers between Cambodia and the United States (Khmer Article)

ពាក្យចាស់លោកតែងពោលថា «ទីណាមានទឹក ទីនោះមានត្រី» ចុះបើទីណាមានបទល្មើសថ្មីទីនោះត្រូវតែមានច្បាប់។ ប្រយោគនេះ សរបញ្ជាក់អំពីទំនាក់ទំនងរវាងច្បាប់ និងបទល្មើស គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់គ្នាបានឡើយ ប្រៀបដូចជាទំនាក់ទំនងរវាងទឹក និងត្រីយ៉ាងដូច្នោះដែរ។ នៅក្នុងយុគសម័យបដិវដ្ដឧស្សាហកម្ម ៤.០ បទល្មើសមួយចំនួនត្រូវបានប្រែសណ្ឋានទៅជាទម្រង់ឌីជីថល ហើយបានរីករាលដាលពេញថ្នាលអ៊ីនធឺណិត។ ដោយសារអ៊ីនធឺណិតគ្មានព្រំដែន ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចរំលោភបំពានសិទ្ធិអ្នកនិពន្ធយ៉ាងងាយស្រួល ដោយគ្រាន់តែចុចទាញយក ចែករំលែក ឬបង្ហោះស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធត្រឹមមួយវិនាទីប៉ុណ្ណោះ។ យោងតាមស្ថានភាពនេះ ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការនូវការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ព្រោះពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើគ្រប់ប្រតិបត្តិការដែលប្រព្រឹត្តទៅនៅក្នុងបណ្ដាញសេវាកម្មរបស់ពួកគេ។ ហេតុដូចនេះ ដើម្បីកាត់បន្ថយការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញឱ្យនៅត្រឹមអប្បបរមា ច្បាប់ត្រូវដាក់ការទទួលខុសត្រូវដល់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត។ ការទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាមានទស្សនៈវិស័យក្នុងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត។[1] ប្រទេសកម្ពុជា គឺជាប្រទេសក្មេងខ្ចីនៅឡើយក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ ដោយឡែក ការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហាថ្មីទេនៅកម្ពុជា។ ដូចនេះ ដើម្បីសម្រេចបាននូវទស្សនៈវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងបទល្មើសនៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ យ៉ាងណាមិញ​  កង្វះនូវបទពិសោធន៍នៅក្នុងវិស័យនេះ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការរៀនសូត្របន្ថែមទៀតពីបណ្ដាប្រទេស ដែលអភិវឌ្ឍក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ជាពិសេស គឺសហរដ្ឋអាម៉េរិក ព្រោះជាប្រទេសដំបូងបំផុតដែលមានច្បាប់ក្នុងការកម្រិតការទទួលខុសត្រូវរបស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត នៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញនេះ។[2] អាស្រ័យហេតុនេះ ទើបកិច្ចការស្រាវជ្រាវនេះបានលើកយកប្រធានបទ «សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស…

7. Analyse de la Dualité Juridique au Cambodge / ការវិភាគអំពីប្រព័ន្ធទ្វិកនិយមនៅប្រទេសកម្ពុជា (French Article)

Madame la Présidente du jury, Mesdames et Messieurs membres du jury, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, Madame la Présidente, En conclusion, Madame la Présidente, Medames et Messieurs member du jury,  *****

8.នីតិវិធីនៃអង្គជំនុំជម្រះពិសេសតាមរយៈមាត្រា១៥ កថាខណ្ឌ២ នៃលក្ខន្តិកៈរបស់ តុលាការអន្តរជាតិនីតិសមុទ្រ៖ ករណីសិក្សាវិវាទព្រំដែនសមុទ្ររវាងប្រទេសហ្គាណា និង កូតឌីវ័រ / Special Chamber Procedure under Article 15, Paragraph 2 of the Rule of the International Tribunal for the Law of the Sea: A Case Study of the Maritime Boundary Dispute between Ghana and Ivory Coast (Khmer Article)

នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋភាគីវិវាទទាក់ទងនឹងព្រំដែនទឹក​ និងវិវាទពាក់ព័ន្ធដទៃទៀត  ស្ថិតនៅក្រោមកាតព្វកិច្ចការដោះស្រាយវិវាទដោយសន្តិវិធីក្រោមទម្រង់ផ្សេងៗគ្នានៅក្នុងច្បាប់អន្តរជាតិ។ វិវាទអន្តរជាតិទាំងអស់ មិនអាចអូស​បន្លាយបាននោះទេ ព្រោះថាវាអាចនាំមកភាពអន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព​ និងសន្តិសុខអន្តរជាតិ។ ជាក់ស្តែង ធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវបានទទួលស្គាល់ ថាជាវិធានអន្តរជាតិកំពូលមួយដ៏សំខាន់ ដែលបានដាក់ចេញនូវគោលការណ៍គ្រឹះ និងនីតិវិធីទូទៅស្តីពី យន្តការដោះស្រាយវិវាទដោយសន្តិវិធី។[1]​ មាត្រា ៣៣ នៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ បានផ្តល់ មធ្យោបាយដោះស្រាយវិវាទធំៗយ៉ាងហោចណាស់ពីរប្រភេទ ដែលមានដូចជាមធ្យោបាយការទូត និង មធ្យោបាយតាមរយៈយុត្តាធិការអន្តរជាតិ។[2]​ ដោយឡែក អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ (តទៅនេះហៅកាត់ថា អនុសញ្ញា UNCLOS) ក៏បានផ្តល់សិទ្ធិដល់គូភាគីក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទ ដែលខ្លូនយល់ថា​សម ស្របអនុលោមតាមមាត្រា២៨៧ នៃអនុសញ្ញា UNCLOS។[3] តុលាការអន្តរជាតិនីតិសមុទ្រ (តទៅនេះ ហៅកាត់ថាតុលាការ ITLOS) ជានីតិវិធី​ដំបូងដែលបានចែងតាមរយៈមាត្រា២៨៧ នៃអនុសញ្ញា UNCLOS ដែលបានផ្តល់ជាជម្រើសទៅដល់គូភាគីនៃអនុសញ្ញាទាក់ទងនឹងការប្រើប្រាស់យន្តការនៃការដោះស្រាយ ជម្លោះដែលខ្លួនពេញចិត្តដូចជាតុលាការអន្តរជាតិនីតិសមុទ្រ តុលាការយុត្តិធម៌អន្តរជាតិ មជ្ឈត្តការពិសេស នៃឧបសម្ព័ន្ធ៧ និងតុលាការមជ្ឈត្តការពិសេសនៃឧបសម្ព័ន្ធ៨។[4] ក្នុងករណីជ្រើសរើសតុលាការ ITLOS គូភាគីអាចជ្រើសរើស (ទី១) អង្គជំនុំជម្រះទូទៅដែលមាន សមាសភាពអង្គចៅក្រម ២១ រូប…